ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ ផ្ទុះរោងចក្រផលិតរំសេវកាំភ្លើង ស្លាប់១៦នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១៦នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតរំសេវកាំភ្លើងក្នុងតំបន់ Ryazan ភាគកណ្តាលនៃប្រទេសរុស្ស៊ី។
សារព័ត៌មានRT បានផ្សាយថា ការផ្ទុះកើតឡើងនៅព្រឹកថ្ងៃទី ២២ខែតុលា ស្ថិតនៅរោងចក្រផលិតរំសេវគ្រាប់កាំភ្លើង ។ លោក Vladimir Lukantsov មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ក្នុងពេលគ្រោះថ្នាក់កើតឡើងមានមនុស្ស១៧នាក់ធ្វើការនៅខាងក្នុងរោងចក្រនោះ។ ក្នុងចំណោមមនុស្ស១៧នាក់ដែលធ្វើការនៅក្នុងរោងចក្រមាន១៦នាក់ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មូលហេតុដែលបណ្តាលឱ្យផ្ទុះឆេះនេះមិនទាន់ដឹងនៅឡើយទេ។ តាមការវាយតម្លៃជាបឋមមូលហេតុបណ្តាលឱ្យផ្ទុះគឺដោយសារតែបញ្ហាបច្ចេកទេស ។ រោងចក្រខាងលើស្ថិតនៅចម្ងាយពីទីប្រជុំជនប្រមាណ២គីឡូម៉ែត្រ ។ ដូច្នេះពលរដ្ឋមិនមានគ្រោះថ្នាក់អ្វីនោះឡើយនៅក្នុងការផ្ទុះនោះ៕ ដោយ៖ ធីរីណា

រូបថត៖vn.Sputniknews.com

រូបថត៖Tass


ចែករំលែក៖