ខេត្តកំពត៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលកំពត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភស្បៀងជូនដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជងឺកូវីដ-១៩ ក្នុងខេត្តកំពត។ ពិធីនេះធ្វើឡើងនៅវេទិកាក្នុងសាលាខេត្តកំពត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ។
លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ជា សារ៉ន និងលោកស្រី អៀម ចន្ដាស់ ក្រុមហ៊ុនបុរី និងដីឡូត៍ ជាសារ៉ន បានផ្ដល់នូវ អង្ករចំនួន ៥០ តោន, មីចំនួន ១,៥០០ កេស និងទឹកត្រីទឹកស៊ីអ៊ី ចំនួន ២,៤០០ យួរ។ និងលោក ប៊ុន បារាំង ប្រធានសមាគមន៍ស្រែអំបិលខេត្តកំពត កែប បានផ្ដល់នូវ ថវិកា ចំនួន ១០.០០០ដុល្លារ ដែលបានចូលរួមចំណែកក្នុងគ្រាលំបាកនេះជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តកំពត ។
ក្នុងថ្ងៃដដែលនោះ លោកក៏បានទទួលជួប ជួយសម្របសម្រួលបញ្ហាមួយចំនួនជួនប្រជាពលរដ្ឋផងដែរ៕
ដោយ ៖ សិលា