ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea លត់ក្រុមបាតតារាង Norwich យ៉ាងចាស់ដៃ បន្តឈរលេខ១នៅ Premier League

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Mason Mount បានស៊ុតបញ្ចូលទីបានគ្រាប់ម្នាក់ឯងខណៈដែលក្រុមកំពូលតារាង Premier League តោខៀវ Chelsea បានយកឈ្នះលើក្រុមបាតតារាង Norwich City នៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល៧ទល់០ កាលពីយប់ថ្ងៃទី២៣ ខែតុលា។

ក្រុមរបស់លោក Thomas Tuchel បាននាំមុខ ២-០ ក្នុងរយៈពេល ១៨ នាទី ខណៈដែលកីឡាករ Mount និង Callum Hudson-Odoi រកបានគ្រាប់បាល់ដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ដោយ Mount រកបាននៅនាទីទី៨ ខណៈ Callum Hudson-Odoi រកបាននៅនាទីទី១៨ ហើយកីឡាករ Reece James រកបាន គ្រាប់បាល់ទីមុនពេលពាក់កណ្តាលតង់ទី១

ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែការពារ Ben Chilwell ស៊ុតបញ្ចូលទីសម្រាប់គ្រាប់ទី ដើម្បីបន្តការនាំមុខរបស់ Chelsea បន្ទាប់ពីការចាប់ផ្តើមប្រកួតក្នុងតង់ទី២ មុនពេលគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Max Aarons របស់ក្រុម Norwich នៅនាទីទី៦២ និងគ្រាប់បាល់២គ្រាប់ទៀតរកបាននៅចុងម៉ោងដោយកីឡាករ Mount គឺការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨១ និងការស៊ុតបាល់បញ្ចូលទីនៅនាទីទី៩០+

ខ្សែការពារ Canaries Ben Gibson របស់ក្រុម Norwich ត្រូវបានបណ្តេញចេញដោយទទួលកាតលឿងចំនួនពីរ នៅនាទីទី៦៥ ដែលជាឱកាសរបស់ក្រុមម្ចាស់ផ្ទះ Chelsea ក្នុងការវាយសម្រុកស្វែងរកគ្រាប់បាល់បញ្ចូលទីបានច្រើនបែបនេះ ដែលក្រុមបាតតារាងមិនទាន់បានទទួលជ័យជម្នះនៅឡើយទេក្នុងរដូវកាលនេះ។

ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Lukaku និង Werner មិនត្រូវបានបង្ហាញខ្លួនទេដោយដាររបួសរបស់គាត់មិនទាន់ជាពេលប្រកួតជាមួយក្រុម Malmo នៅពាក់កណ្តាលសប្តាហ៍មុន ហើយលោក Tuchel បានដាក់ Kai Havertz ក្នុងនាមជាកីឡាករជម្រើសដំបូងជាមួយ Mount និង Hudson-Odoi ហើយពួកគេបានរួមគ្នាបង្កើតឱកាសយ៉ាងល្អ

វាគឺជាការប្រកួតដ៏អស្ចារ្យសម្រាប់តោខៀវ Chelsea ខណៈដែលពួកគេបានឧទ្ទិសជ័យជម្នះនេះដល់អតីតអនុប្រធានលោក Matthew Harding ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅពេលដែលគាត់បានជិះយន្តហោះទៅផ្ទះពីការប្រកួតនៅ Bolton កាលពី២៥ឆ្នាំមុនក្នុងឆ្នាំ ១៩៩៦ 

ជ័យជម្នះនេះបានរុញឲ្យក្រុមតោខៀវ Chelsea បន្តកាន់កាប់កំពូលតារាងដដែលដោយមាន២២ពិន្ទុ ក្នុង៩ប្រកួតនៅ Premier League និងមានគ្រាប់បាល់ចំណេញរហូតដល់២០គ្រាប់ ខណៈហង្សក្រហម Liverpool ឈរលេខ២ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United នៅរាត្រីថ្ងៃអាទិត្យនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖