ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១៖
*១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២៧៩ទីតាំង
*២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៥៩នាក់ (យានយន្ត ១០៦គ្រឿង)
*៣.ការអនុវត្តវិធានការច្បាប់ ១ករណី
ក. ឃាតខ្លួនមនុស្ស (អប់រំ និងពិន័យ) ៦៧នាក់ (បញ្ជូនទៅតុលាការ) ១នាក់
ខ. ឃាត់យានយន្ត (គ្មាន)
គ. ពិន័យជាប្រាក់ ៣៤,០០០,០០០រៀល។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៣៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖ស តារា