ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដូច្នេះសូមបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ ពិសេសឥឡូវនេះទឹកស្ទឹងបានហក់ឡើងខ្លាំងហូរចូលភូមិវាលថ្លាន់ហើយ បណ្តាយឱ្យលំនៅឋានមួយចំនួនរងការលិចលង់​ ។

រដ្ឋបាលខណ្ឌដង្កោ បញ្ជាក់ថា, អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

– ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ មានកិត្តិយសសូមជម្រាបជួនប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ដូច្នេះដើម្បីជៀសវាងផ្លួវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត។

រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុក ដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជួនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖