ព័ត៌មានទាន់ហេតុការណ៍៖

អធិរាជស Real Madrid រកបាន៣ពិន្ទុក្នុងជំនួប El Clasico ក្នុងទឹកដីBarcelona

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានផ្តួលក្រុម Barcelona ក្នុងការប្រកួត El Clasico ដើម្បីប្រជែងកំពូលតារាង La Liga ហើយទុកឱ្យក្រុមរបស់លោក Ronald Koeman ធ្លាក់ទៅលេខ៨ក្នុងតារាង។

ការប្រកួត Clasico នេះជាគឺជាលើកដំបូងដោយគ្មាន Lionel Messi និងវីរបុរស Real Sergio Ramos ដែលទាំងពីរនាក់បានទៅចូលរួមជាមួយ Paris St-Germain នៅរដូវក្តៅ ។

កីឡាករ David Alaba រកបានគ្រាប់បាល់មុខឲ្យ Real Madrid នៅនាទីទី៣៥ ហើយលទ្ធផល១ទល់០នេះបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់ការប្រកួតតង់ទី២ ជិតចប់ការប្រកួតទៅហើយខ្សែបម្រើស្លាប Lucas Vazquez បានស៊ុតបន្ថែមគ្រាប់ទី២ នៅនាទីទី៩០+៣ ហើយខ្សែប្រយុទ្ធ Sergio Aguero បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Barcelonaនៅម៉ោងបន្ថែមនាទីទី៩០+៧។

គ្រាប់​បាល់​របស់ Alaba គឺ​ជា​គ្រាប់​បាល់​ល្អ​បំផុត ដែលអតីតខ្សែការពាររបស់ Bayern Munich រូបនេះរកបានដំបូងក្នុងជំនួបជាមួយ Barcelonaហើយវាគឺជាគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្រុម Real Madrid ដែលគាត់បានចូលរួមនៅរដូវក្តៅក្នុងការប្រកួត El Clasico របស់គាត់។

ជ័យជម្នះដ៏ធំធេងនេះធ្វើឲ្យ Real Madrid មាន​មួយ​ពិន្ទុ​តាម​ពី​ក្រោយក្រុម Real Sociedad នៅ​លើ​កំពូល​តារាង បន្ទាប់​ពី​ក្រុមនេះបាន​ស្មើ​ក្នុង​ការ​ប្រកួត​ចុង​ម៉ោង​កាល​ពី​ថ្ងៃ​អាទិត្យ 2-2 ជាមួយ AtleticoMadrid។ ក្រុម Real Madrid នៅសល់ក្នុងដៃ១ប្រកួតទៀតគឺមាន២០ពិន្ទុ ក្នុង៩ប្រកួត ខណៈក្រុមកំពូលតារាង Real Sociedad មាន២១ ពិន្ទុក្នុង១០ប្រកួតកន្លងទៅ ៕

ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖