ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីង តែសំណាងដែរដែលមិនមានអ្នករងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបចេនឡា​ តាមបណ្តោយផ្លូវលេខ២១៧​ ក្នុងសង្កាត់បឹងសាឡាង​  ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខខេមរភូមិន្ទ02​ 2-6357​ បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹង​ស្រាតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បួងចង្កូតឡេីងទៅទិសខាងលិចតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងល្បឿនលឿនក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងច្រងាងៗ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

ភ្លាមៗនោះមានមានបងប្អូនប្រជាពលរដ្ឋជួយលេីករថយន្តឱ្យក្រឡាប់មកវិញ​។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖