ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីប្រគល់និងទទួលប្រព័ន្ធបំប្លែងឌីជីថលដែលជាអំណោយរបស់ភាគីចិនជូនចំពោះក្រសួងព័ត៌មានកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការឱ្យដឹងថា, នាថ្ងៃទី២៧ខែតុលា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់និងទទួលប្រព័ន្ធបំប្លែងឌីជីថលដែលជាអំណោយរបស់អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ជាតិនៃចិនជូនចំពោះភាគីកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យុនិងទូរទស្សន៍នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កិច្ចការសារព័ត៌មានជាដើម។អ្នកទទួលបន្ទុកការងារនៃក្រសួងព័ត៌មានកម្ពុជា ទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជាក៏អញ្ជើញមានវត្តមានក្នុងពិធីខាងលើដែរ៕

ដោយ ៖ សិលា


ចែករំលែក៖