ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ,ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ និងល្បាតត្រួតពិនិត្យមូលដ្ឋានអាជីវកម្មហាមឃាត់ KTV បារបារាំង រង្គសាល

ចែករំលែក៖

ភ្នំពេញ​៖ ដោយយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បញ្ជាឱ្យលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ នៅយប់​ថ្ងៃពុធ ០៦រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០​ និង​០០នាទី​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ ) ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នាឱកាសនោះ​លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានឱ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ដោយ​មានមធ្យោបាយឆ្លងកាត់សរុប១៣៨ចំនួនគ្រឿង ​( រថយន្ត៤៧គ្រឿង និង ម៉ូតូ៩១គ្រឿង ) បានធ្វេីការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ ចំនួន០០គ្រឿង ។​ ចំណែក​លទ្ធផល អ្នកបើកបរ​គ្មាន​អាវុធឆ្លងកាត់។

លោកអភិបាលរងរូបនេះ បន្ដថា ជាមួយគ្នានេះ​ លោកបានដឹកនាំមន្រ្តី​ចុះត្រួតពិនិត្យរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានអាជីវកម្មហាមឃាត់រួមមាន KTV បារបារាំង រង្គសាល ឌីស្កូតែក និង រោងភាពយន្ត ស្ថិតក្នុងសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាក់ស្ដែង​ជាលទ្ធផល៖ មិនមានការលបលួចបើក ឬមានសភាពការណ៍អ្វីគួរឲ្យកត់សម្គាល់នោះទេ៕

ដោយ៖ ស តារា


ចែករំលែក៖