ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ បានចាប់​សត្វក្រពើចំនួន៣ក្បាល នៅពេល​ចេញទៅ​រកត្រី និង​ឆ្លុះ​កង្កែប នៅ​មាត់ទឹក​ខាងមុខផ្ទះ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមានប្រជាពលរដ្ឋបានឃើញនិងចាប់ សត្វ​ក្រពើ ចំនួន៣ ក្បាល ទៀតហើយ នៅពេល​ពួកគាត់ បានចេញ​ទៅរក​ត្រី និង​ឆ្លុះ​កង្កែប នៅពេល​យប់ ។
ប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចថាសត្វក្រពើនេះវានៅ​ចំណុច​វាលស្រែ​ប្រាំង ខាងក្រោយ​វត្ត​ទួល​វិហារ ដែល​ត្រូវបាន​ទឹកទន្លេ លិច​អសអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

លោកលី សំណាងអាយុ៤២ឆ្នាំជាប្រជាពលរដ្ឋ ដែល​ចាប់​សត្វ​ក្រពើ​បាន​ខាងលើនេះ រស់នៅក្នុង ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​

​បុរស រូបនេះជាអ្នកនេសាទ​បាបានឱ្យដឹងថា នៅ​ថ្ងៃទី​២៨ តុលា ២០២១ នេះ​សត្វ​ក្រពើ​ដែល​គាត់​ចាប់បាន​នោះ គឺ​នៅពេលដែល​គាត់ ចេញទៅ​រកត្រី និង​ឆ្លុះ​កង្កែប នៅ​មាត់ទឹក ពេលយប់ ជាមួយ​គ្នីគ្នា ហើយ​បានឃើញ​សត្វ​ក្រពើ ៣ ក្បាល បណ្តែត​ខ្លួន​នៅ​មាត់ទឹក វាលស្រែ ប្រាំង ខាងមុខផ្ទះ នៅពេល​ប្រើ​កែវឆ្លុះ​ឃើញ បាននាំគ្នា​ដេញ ហើយ​ចាប់បាន​ក្រពើ ៣ ក្បាល​នេះ តែម្តង​។
លោកបានបន្តថាសត្វ​ក្រពើ ដែល​ចាប់បាន​នេះ មាន​ប្រវែង ៩ តឹក ទៅ ១ ម៉ែត្រ និង​មាន​ទម្ងន់ ២ គីឡូ ទៅ ៣ គីឡូ ដោយ​មិនដឹងថា សត្វ​ក្រពើ​នេះ រួច​ចេញពី​ទ្រុង ឬ កសិដ្ឋាន​ណា​ទេ បាន​អណ្តែត​ខ្លួន នៅ​មាត់ទឹក ខាងលើនេះ​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹង​បន្តទៀតថាៈ សត្វ​ក្រពើ​ដែល​ខ្លួន​ចាប់បានចាប់និង ចង​រួច នាំយកមក​ផ្ទះ ទាំងយប់ មិនដឹង​យក​នៅទីណា​ទេ មានតែ​ធ្វើ​ម្ហូប នាំគ្នា​ហូប​ប៉ុណ្ណោះ ព្រោះ​បើ​យកទៅលក់ មិនមាន​អ្នកណា​ទិញ​ទេ គ្រា​ដែល​សត្វ​ក្រពើ ចុះថោក​យ៉ាងនេះ ។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ខាងលើ បានឱ្យដឹង​ដែរ​ថាៈ សត្វ​ក្រពើ​ប៉ុនៗ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ និង​ចាប់បាន​ប្រមាណ​ជាង ១០ ក្បាល មកហើយ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេ មានការ​ភ័យខ្លាច និង​សំណូមព​ដល់​សមត្ថកិច្ច​ជំនាញ ក៍​ដូចជា អាជ្ញាធរ​មូលដ្ឋាន ជួយ​អន្តរាគមន៍ ស្រាវជ្រាវ រក​ម្ចាស់​ចិញ្ចឹមសត្វ​ក្រពើ ដើម្បី​ទប់ស្កាត់​ក្រពើ កុំ​ឲ្យរួច​ចេញពី​កន្លែង​ចិញ្ចឹម ចូល​បឹង​ខាងក្រោយៗ​ភូមិ ច្រើន​ក្បាល យ៉ាងនេះ ។​

ពេលដឹងដំណឹងខាងលើនេះនគ​បាល​មូលដ្ឋាន​ឃុំ​កោះ​ថ្កូវ បាន​សហការ​ជាមួយ អាជ្ញាធ​មូលដ្ឋាន បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​ពាក់ព័ន្ធ​នឹង​ការចាប់​សត្វ​ក្រពើ បាន​ស្ទើរ​រាល់​ពេលនេះ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន កូនក្មេង​តូចៗ កុំអោយ​ចុះ​លេង​ទឹក​ម្នាក់ឯង ខ្លាច​ជួប​ហេតុការណ៍​ណាមួយ ជាយថាហេតុ​។​

​សូមបញ្ជាក់ថាកន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ លោក ចិន ផាន់​ណា បានបញ្ជាក់​ថាៈ សត្វ​ក្រពើ​នេះ មិនដឹង​មកពី​ខាង​ណា​ទេ ដែល​ប្រជាជន ចេញទៅ​ឆ្លុះត្រី ឆ្លុះ​កង្កែប ប្រទះឃើញ និង​ចាប់បាន ជា​បន្តបន្ទាប់ តែ​ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ទៀតថា លោក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចុះ​ស្រាវជ្រាវ​ករណី​សត្វ​ក្រពើ ខាងលើនេះ​ដើម្បីរកប្រភពឲ្យបានត្រឹមត្រូវវាចេញមកពីកន្លែងណាឲ្យពិប្រាកដ៕

ដោយ៖ អរុណរះ


ចែករំលែក៖