ព័ត៌មានទាន់ហេតុការណ៍៖

ចាប់កោរត្រងោលក្មេង​ទំនើង​ដើរ​បង្ក​អសន្ដិ​សុខក្នុងមូលដ្ឋាននិង​ជាមុខសញ្ញាប្រើប្រាស់​គ្រឿងញៀន​ចំនួន៦​នាក់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​ឧដុង្គខណ:បាន​ជិះម៉ូតូល្បាត​ការពារសុវត្ថិភាពក្នុងមូលដ្ឋានបានប្រទះឃើញក្មេងទំនើងចំនួន៦នាក់ជាមុខសញ្ញាសេពគ្រឿងញៀននិងបង្កការអុកឡុករំខានការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសួរនាំនិងឆែកឆេរក្នុងខ្លួន។

ការឃាត់ខ្លួនក្មេងទំនើង៦នាក់នេះបានប្រព្រឹត្តទៅកាលពី​វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០២១ នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​វត្ត​ស្រះ​ឃ្លាំង ភូមិ​ត្រពាំង​អណ្តូង ឃុំ​ពាំង​ល្វា ស្រុកឧត្តុង្គ។

មន្ត្តី្រនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថា ក្រោយបានឃាត់​ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ដើរ​បង្ក​អសន្ដិ​សុខ​ក្នុង​មូលដ្ឋាន និង​ជាមុខសញ្ញាក្នុងករណីនេះដោយយល់ឃើញថាពួគេជាមុខសញ្ញា​ចំនួន៦​នាក់​ សមត្ថកិច្ចរកឃើញមានកូនកាំបិតមួយដើមតែមិនរកឃើញគ្រឿងញៀននោះទេ។

ក្នុងករណីនេះដោយយល់ឃើញថាពួកគេជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងតែងបង្កការអុកឡុកក្នុងមូលដ្ឋាននាពេលកន្លងមក ទើបសមត្ថកិច្ច ជំនាញសម្រេចកោរត្រងោលនិងអប់រំ​ព្រមទាំងឲ្យអាណាព្យាបាល​ធ្វើលិខិត​ធានា​យក​ទៅ​អអប់រំបន្តរួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖