ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឧដុង្គខណ:បានជិះម៉ូតូល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋានបានប្រទះឃើញក្មេងទំនើងចំនួន៦នាក់ជាមុខសញ្ញាសេពគ្រឿងញៀននិងបង្កការអុកឡុករំខានការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសួរនាំនិងឆែកឆេរក្នុងខ្លួន។
ការឃាត់ខ្លួនក្មេងទំនើង៦នាក់នេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចផ្លូវក្រាលកៅស៊ូវត្តស្រះឃ្លាំង ភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧត្តុង្គ។
មន្ត្តី្រនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថា ក្រោយបានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងដើរបង្កអសន្ដិសុខក្នុងមូលដ្ឋាន និងជាមុខសញ្ញាក្នុងករណីនេះដោយយល់ឃើញថាពួគេជាមុខសញ្ញាចំនួន៦នាក់ សមត្ថកិច្ចរកឃើញមានកូនកាំបិតមួយដើមតែមិនរកឃើញគ្រឿងញៀននោះទេ។
ក្នុងករណីនេះដោយយល់ឃើញថាពួកគេជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងតែងបង្កការអុកឡុកក្នុងមូលដ្ឋាននាពេលកន្លងមក ទើបសមត្ថកិច្ច ជំនាញសម្រេចកោរត្រងោលនិងអប់រំព្រមទាំងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅអអប់រំបន្តរួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ ៖ ប្រាថ្នា