ព័ត៌មានទាន់ហេតុការណ៍៖

ប្រកបរបររកសុីជួញដូរខុសច្បាប់នូវសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២និង១៥នាទី                                                                                                                                                                              ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រោយសាលាម៉ាយ៉ាបីកូ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

នគរបាលប៉ុស្តិ៍អូរបែកក្អមបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ នៅ សុភណ្ឌ  ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ដកហូតម្សៅក្រាមពណ៌សថ្លា០១ថង់ធំ និងទូរស័ព្ទដៃ០១គ្រឿងម៉ាកសូនី ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖