ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរ សាលី អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ នៃការប្រកួតកីឡាម៉ូតូទឹកដណ្ដើមពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 (ជុំទី១) នៅប្រទេសថៃ !

ចែករំលែក៖

ភ្នំពេញ៖ពិតជាមោទនភាពចំពោះជាតិ ខណៈ សាលី អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ នៃការប្រកួតកីឡាម៉ូតូទឹកដណ្ដើមពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 (ជុំទី១) នៅប្រទេសថៃ ! ហើយលោកក៏ជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ កន្លងទៅ។ 

សូមជម្រាបជូនថា, ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ នៃការប្រកួតកីឡាម៉ូតូទឹកដណ្ដើមពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 (ជុំទី១) នៅប្រទេសថៃ បន្ទាប់ពីដំណើការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៣០-៣១ ខែតុលានេះ ។ ព្រឹត្តិការណ៍អន្ដរជាតិនេះ បែងចែកជា ៤ជុំ ខណៈជុំទី២ គ្រោងនឹងប្រកួតនាថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។

ដោយឡែក, កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (the 2021 international martial arts contest) តាមប្រព័ន្ធអនឡាញ ដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ៕

ដោយ ៖ សិលា


ចែករំលែក៖