ព័ត៌មានទាន់ហេតុការណ៍៖

អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ អនុគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងថា, អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១។ 

អនុគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ បានបន្តថា, ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

 អនុគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ សូមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់ផ្តាច់ចរន្តជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

សូមអរគុណ!

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៩ វិច្ឆិកា​​​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៧នាក់​ (ឆ្លងសហគមន៍​:​ ​​៦៣ និង​ នាំចូល:​ ៤) និងមានជាសះស្បេីយ​ ៧២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៩២២៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៥៥៩១ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៥នាក់​ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង​ ៣នាក់)​ សរុប​ស្លាប់ ២៨៤០នាក់ ។ សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

កម្ពុជាយេីងបានធ្វេីតេស្តចំនួន​ 2660479  ស្មេីនឹង​ 156590  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ 

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៦៣,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៧,៤៣%៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖