ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំង បិទតំបន់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី១១ខែវិច្ឆិកា រដ្ឋាភិបាលទីក្រុងប៉េកាំងប្រទេសចិន បានស្នើឲ្យបិទទ្វារតំបន់មួយចំនួន ក្នុងនោះមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត និងតំបន់ប្រជុំជនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានករណីឆ្លងកូវីដ-១៩ នៅក្នុងរដ្ឋធានីប៉េកាំង។
រយៈពេលកន្លងមក ចិនទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ-១៩ ដោយសារតែ ការបិទទ្វារបានរហ័ស និងធ្វើតេស្តជាទ្រង់ទ្រាយធំ។ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីសុខាភិបាលចិនបានប្រកាសថាបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៦នាក់នៅក្នុងទីក្រុងប៉េកាំង ហើយអ្នកឆ្លងគឺជាអ្នកធ្វើចត្តាឡីស័ក ក្រោយមកពីតំបន់មានកូវីដ-១៩ ។ ជាមួយគ្នានោះដែរតំបន់ប្រជុំជន ៤កន្លែង ក្នុងទីក្រុងប៉េកាំង ក្នុងនោះមានសាលាបឋមសិក្សាមួយកន្លែង បានបិទខ្ទប់នៅព្រឹកថ្ងៃទី ១១ខែវិច្ឆិកា ។
ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព ចិន បានបញ្ជូនអ្នកទេសចរ៩ពាន់នាក់ ដែលទៅទស្សនកិច្ចនៅវាលរហោស្ថាន Bobi ទៅធ្វើចត្តាឡីស័ក ដោយមានករណីឆ្លងកូវីដ-១៩ នៅទីក្រុងក្បែរនោះ។
សកម្មភាពខាងលើក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅក្នុងប្រទេសចិនសារជាថ្មីបើទោះបីពលរដ្ឋចិនបានចាក់វ៉ាក់សាំងភាគច្រើនហើយក្តី៕ដោយ៖ធីរីណា

រូបថត៖AFP/TTXVN

រូបថត៖AP


ចែករំលែក៖