ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគ៥បូកសរុបការងារយោធាសន្តិសុខសប្តាហ៍ទីពីរខែវិច្ឆិកា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០២១  នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥  ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង  នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងមេបញ្ជាការវរសេនាតូច ចំណុះយោធភូមិភាគទី៥។

មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំរបស់អង្គភាពចំណុះ ដែលសម្រេចបានភារកិច្ចកន្លងមក ពិសេសការត្រៀមកម្លាំងអន្តរាគមន៍របស់គ្រប់អង្គភាព និងការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ទិសដៅបន្តសំខាន់គឺ ស្នើគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំងអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ រៀបចំផែនការហ្វឹកហ្វឺនឡើងវិញគ្រប់បណ្តាអង្គភាព និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន៕

ដោយ៖ សូរិយា


ចែករំលែក៖