ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកចូ បៃឌិន និងប្រធានាធិបតីចិនចាប់ផ្តើមជំនួបពិភាក្សាកំពូលតាមអនឡាញ

ចែករំលែក៖

នៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៦ខែវិច្ឆិកា(ម៉ោងនៅកម្ពុជា) ប្រធានាធិបតីអាមេរិក លោកបៃឌិន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង បានចាប់ផ្តើមកិច្ចប្រជុំតាមអនឡាញដើម្បីពិភាក្សាគ្នាស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាប្រឈមមុខដែលកំពុងតានតឹង។
លេខាព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា កិច្ចពិភាក្សានឹងធ្វើឡើងប៉ុន្មានម៉ោង ហើយមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាទៅលើវិធីសាស្ត្រគ្រប់គ្រង ប្រកួតប្រជែងដោយមានទំនួលខុសត្រូវ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើវិស័យដែលប្រទេសទាំងបានយកចិត្តទុកដាក់។
នៅពេលបើកកិច្ចប្រជុំ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ចាក់ថា លោកពិតជារីករាយ ពេលជួបប្រធានាធិបតីបៃឌិន ដែលជាមិត្តចាស់។
នៅក្នុងជំនួបពិភាក្សាគ្នានោះ ប្រធានាធិបតីបៃឌិនបានលើកឡើងថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចាំបាច់ត្រូវតែគោរពច្បាប់អន្តរជាតិ នៅលើបញ្ហាសំខាន់ៗដូចជាសន្តិសុខពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរសង្ឃឹមថា កិច្ចពិភាក្សាលើកនេះនឹងជួយដល់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង បញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖