ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសបំបាក់សាន់ម៉ារីណូរហូតដល់១០គ្រាប់​ កក់កៅអីទៅកាន់ World Cup នៅកាតា

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេសទទួលបានជ័យជម្នះយ៉ាងធំធេងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៤ ខណៈដែលពួកគេទទួលបានវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល១០ទល់០ទៅលើក្រុម San Marino ។

ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Harry Kane ក៏បានបំបែកកំណត់ត្រាដោយស៊ុតបញ្ចូលទី៤គ្រាប់ក្នុងតង់ទី១ដើម្បីឈានទៅកម្រិតជាមួយអតីតកីឡាករ Gary Lineker លើ៤៨គ្រាប់របស់អង់គ្លេស បន្ថែមពីលើនេះទៀតបានបង្កើតកំណត់ត្រាថ្មីដោយរកបាន១៣គ្រាប់សម្រាប់ប្រទេសរបស់គាត់ក្នុងឆ្នាំនេះ ខណៈដែលគាត់បានតាមដានការស៊ុតបញ្ចូលទីរបស់គាត់នៅក្នុង ៥ទល់០ ពេលយកឈ្នះអាល់បានី។

កីឡាករអង់គ្លេសដែលេចធ្លោមានតែ Sir Bobby Charlton និង Wayne Rooney ប៉ុណ្ណោះដែលនាំមុខ Kane ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីរបស់អង់គ្លេស។ ឥឡូវនេះគាត់ឈរពីក្រោយអ្នកកាន់កំណត់ត្រា Rooney ដែលមានចំនួន៥៣គ្រាប់។

១០គ្រាប់របស់កីឡាករជម្រើសជាតិអង់គ្លេសរកបានដោយ Harry Maguire គ្រាប់បាល់ដំបូងនៅនាទីទី៦, គ្រាប់បាល់ទី២រកបានដោយកីឡាករ Filippo Fabri របស់ក្រុមសាន់ម៉ារីណូដែលភ្លាត់ស្នៀតស៊ុតបញ្ចូលទីខ្លួនឯង, គ្រាប់បាល់ទី៣, ទី៤, ទី៥, ទី៦រកបានដោយកីឡាករ Harry Kane នៅនាទីទី២៧, ៣១, ៣៩ និងនាទីទី៤២។ ចំណែកគ្រាប់បាល់ទី៦, ទី៧, ទី៨, ទី៩ និងទី១០ រកបានដោយកីឡាករ Emile Smith Rowe, Tyrone Mings, Tammy Abraham និងកីឡាករ Bukayo Sakaនៅនាទីទី៥៨, ៦៩, ៧៨ និងនាទីទី៧៩។

ជាមួយគ្នានោះខ្សែប្រយុទ្ធ Kane ក៏បានក្លាយជាកីឡាករទី៤ដែលស៊ុតបញ្ចូលទីបាន Hat-trick ក្នុងការប្រកួតនៅអង់គ្លេសជាប់ៗគ្នាបន្ទាប់ពី Vivian Woodward, Dixie Dean និង Tommy Taylor ហើយជាកីឡាករដំបូងគេដែលរកបាន៤គ្រាប់ចាប់តាំងពីអង់គ្លេសប៉ះ San Marino ក្នុងឆ្នាំ១៩៩៣ ។

លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេសឈរលេខ១ក្នុងពូល I មាន២៦ពិន្ទុដាច់ក្រុមលេខ២ប៉ូឡូញរហូតដល់៦ពិន្ទុ ដែលក្រុមជម្រើសជាតិប៉ូឡូញបានចាញ់ក្រុមជម្រើសជាតិហុងគ្រីកាលពីយប់មិញដែរ ប៉ុន្តែប៉ូឡូញមានឈ្មោះក្នុងការប្រកួតវគ្គ Play-offs ដោយសារតែក្រុមនេះឈរចំណាត់ថ្នាក់លេខ២ក្នុងពូល ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖