ប្រធានាធិបតីអាមេរិកចូ បៃឌិន បានផ្ទេរសិទ្ធិដឹកនាំប្រទេសក្នុងនាមជាប្រធានាធិបតីឱ្យទៅអនុប្រធានាធិបតីគឺលោកស្រី Kamala Harris ដឹកនាំអាមេរិក ក្នុងរយៈពេល១ម៉ោងនិង២៥នាទី។ ការផ្ទេរសិទ្ធិនោះគឺក្រោយពីប្រធានាធិបតីចូ បៃឌិនត្រូវចាក់ថ្នាំ សន្លប់ដើម្បីត្រួតពិនិត្យសុខភាព ជាប្រចាំរបស់ខ្លួន។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ២០០ឆ្នាំកន្លងមកនៅអាមេរិកដែលមានប្រធានាធិបតីស្រីដឹកនាំប្រទេសក្នុងរយៈពេល ៨៥នាទី នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២១។ លោកបៃឌិនបានប្រកាសផ្តល់សិទ្ធិប្រធានាធិបតីឱ្យទៅលោកស្រី Kamala Harris នៅវេលាម៉ោង១០និង១០នាទី ដល់ម៉ោង១១និង៣៥នាទី (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។
តាមសារព័ត៌មាន CNN ប្រធានាធិបតីបៃឌិន ឈានចូលអាយុ៧៩ឆ្នាំនៅថ្ងៃទី ២០ខែវិច្ឆិកា ហើយលោកបានទៅកាន់មជ្ឈមណ្ឌលសុខាភិបាល Walter Reed ដើម្បីត្រួតពិនិត្យសុខភាពជាប្រចាំឆ្នាំរបស់លោក ហើយនេះក៏ជាការត្រួតពិនិត្យសុខភាពជាលើកដំបូងចាប់តាំងពីលោកបៃឌិនឡើងកាន់អំណាចនៅថ្ងៃទី ២០ខែមករាឆ្នាំ២០២១។
លោក Joe Biden គឺជាប្រធានាធិបតីអាមេរិកដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយលោកក៏មានរឿងអាស្រូវច្រើនដែរទាក់ទងនឹងសុខភាពរបស់លោក៕
ដោយ៖ធីរីណា(រូបថត៖AP)