ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារAngelo Ogbonnaរបស់ក្រុមWest Hamត្រូវសម្រាករហូតដល់ចប់រដូវកាល

ចែករំលែក៖

កីឡាករ Angelo Ogbonnaខ្សែការពាររបស់ក្រុមWest Hamបានរងរបួសជង្គង់ក្នុងពេលប្រកួតជាមួយនឹងក្រុមហង្សក្រហមLiverpool ហើយត្រូវសម្រាករហូតដល់ចប់រដូវកាល

លោកDavid Moyes អ្នកចាត់ការទូរទៅក្លិបញញួរធំWest Hamរំពឹងថារបួសរបស់ខ្សែការពារសញ្ជាតិអុីតាលីវ័យ៣៣ឆ្នាំរូបនេះនឹងអាចជាសះស្បើយវិញក្នុងរយៈពេល៩ខែឯណោះ។

​អ្នកចាត់ការទូរទៅសញ្ជាតិស្កុតឡេនDavid Moyes បានថ្លែងថា​ “Angelo Ogbonnaនឹងត្រូវវះកាត់ជង្គង់របស់គាត់ក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ហើយគាត់មិនអាចវិលត្រឡប់លេងបានដូចដើមក្នុងរយៈពេលខ្លីនោះឡើយ។ ហេតុដូចនេះទើបខ្ញុំអាចនិយាយបានថាគាត់មិនអាចនឹងវិលត្រឡប់មកលេងវិញបានក្នុងរដូវកាលនេះទៀតបានឡើយ។”

លោកDavid Moyes បានបន្ថែមទៀតថា “នេះគឺជាព័ត៌មានមិនល្អសម្រាប់គាត់ក៏ដូចជាក្រុមរបស់យើងផងដែរ។ គាត់បានលេងល្អខ្លាំងណាស់សម្រាប់ក្រុមយើងក្នុងរដូវកាលនេះ ៕

ដោយ៖ ភារៈ(ប្រភពរូបៈhttps://www.dailymail.co.uk/sport


ចែករំលែក៖