ភ្នំពេញ៖ ក្មេងប្រុសអាយុទេីបតែ១៤ឆ្នាំម្នាក់បានបោះបង់ការសិក្សាមកធ្វេីការសំណង់ជាមួយបងប្រុសដេីម្បីរកលុយផ្គត់ផ្គង់គ្រួសារទេីបតែបានបីថ្ងៃប៉ុណ្ណោះស្រាប់តែពេលរាយខ្សែភ្លេីងតដាក់អំពូលមិនប្រយ័ត្នក៏ត្រូវខ្សែភ្លើងដែលដាច់រលាត់សំបកឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែងក្រោយវត្តអង្គតាមិញ តាមផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះរតនា ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចប្បន្នស្នាក់នៅទីតាំងខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទេីបតែមកធ្វេីការជាមួយបងប្រុសបានត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ហេីយកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ជនរងគ្រោះត្រូវបានជនសង្ស័យលួចយកទូរស័ព្ទអស់មួយគ្រឿងខណៈកំពុងដេកលង់លក់។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដើរចូលទៅក្នុងរោងដើម្បីដោះអំពូលមកដាក់បំភ្លឺនៅខាងក្រៅវិញស្រាប់តែត្រូវខ្សែភ្លើងឆក់ដួលនៅក្នុងទឹក ពេលនោះរូបគាត់ក៏បានរត់ទៅដកព្រីភ្លើងចេញ រួចក៏រត់មកជួយជនរងគ្រោះយកទៅកប់ដីខ្សាច់ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
តាមការពិនិត្យនឹងកាធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថាជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ