ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ឆ្នាំ២០២១ រដ្ឋសភា នឹងបេីកប្រជុំពេញអង្គ ពិភាក្សាលេីរបៀបវារៈចំនួន៦ ដូចខាងក្រោម៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោកបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។
២- ការបោះឆ្នោតជ្រើសតំាងលោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។
៣- ការបោះឆ្នោតជ្រើសតាំង លោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក ជៀប ស៊ីវន ជាសមាជិកគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
៦- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕
ដោយ៖ សូរិយា