ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ៖ អបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថា, អនុប្រធានក្នុងឱកាសដ៏វិសេសវិសាល ថ្លៃថ្លា នៃខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរដោយស្មោះអស់ពីចិត្ត ។

លោកលើកឡើងថា, ក្នុងរយៈពេលកន្លងមកនេះ ខ្ញុំបានចូលរួមការងារជាច្រើន ស្របតាមចក្ខុវិស័យ និងបេសកកម្ម របស់ ស.ស.យ.ក. ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកប្រធាន ហ៊ុន ម៉ានី ព្រមទាំងមានកិច្ចសហការល្អពីថ្នាក់ដឹកនាំ ក៏ដូចជា សមាជិក សមាជិកាទាំងអស់ និយាយជារួម។ និងនិយាយដោយឡែកជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ខ្ញុំពិតជាមានមោទកភាព ដែលបានក្លាយជាមហាគ្រួសារ ស.ស.យ.ក. ។

ស.ស.យ.ក. អង្គការមនុស្សធម៌មួយនេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការងារសង្គម ការងារមនុស្សធម៌ សំដៅបម្រើឲ្យប្រយោជន៍យុវជន និងសង្គមជាតិទាំងមូល ហើយដែលសកម្មភាពទាំងអស់នោះគឺផុសចេញពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ។

លោកសូមអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើត ស.ស.យ.ក. ជាមួយនឹងមោទកភាព របស់មហាគ្រួសារ ស.ស.យ.ក. ក្រោមម្លប់នៃសន្តិភាព! ៕

ដោយ ៖ សិលា


ចែករំលែក៖