ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ ខ្ញុំសូមគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់កម្ពុជាទៅថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានស្តាប់ប្រសាសន៍ សម្តេចតេជោ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្រ្តីកម្ពុជា។ 

លោក ដួង តារា លើកឡើងថា, ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះ លោក ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រ្តីសម្រាប់បន្តវេនដឹកនាំកម្ពុជាទៅថ្ងៃអនាគត។ 

លោក ហ៊ុន ម៉ាណែត ជាមន្រ្តីវ័យក្មេងដែលមានចំណេះដឹង បទពិសោធន៍ខ្ពស់ ប្រកបដោយគុណធម៍ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពលរដ្ឋខ្មែរ។ ខ្ញុំមានជំនឿទុកចិត្តចំពោះលោលដែលស័ក្តិសមជាកុលបុត្រដឹកនាំប្រទេសជំនាន់ថ្មី។

លោកបន្តថា, ខ្ញុំសូមប្រគល់សន្លឹកឆ្នោតគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនៅថ្ងៃអនាគតខាងមុខ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្ទាប់ពី សម្តេចតេជោ អោយកាន់តែរីកចម្រើនរុងរឿង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

ដោយ ៖ សិលា


ចែករំលែក៖