ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់វាយឪពុកបង្កើតរងរបួសធ្ងន់ក្រោយពីមានទំនាស់ពាក្យសម្តីគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាយកដំបងឫស្សីវាយក្បាលឪពុកបង្កើតបណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១ នៅចំណុចភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។

មន្ត្រីនគរបាលស្រុករមាសហែកបានឱ្យដឹងថា ជនសង្ស័យឈ្មោះសោម នាង អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ស្រុករមាសហែក។

ចំណែកជនរងគ្រោះដែលជាឪពុកមានឈ្មោះសោម លាភ អាយុ៦២ឆ្នាំរស់នៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ស្រុករមាសហែក រងរបួសក្បាល។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញឪពុកនិងកូនមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំង រហូតធ្វើឱ្យជនសង្ស័យជាកូនខឹងក៏ទាញយកដំបងឫស្សីវាយទៅលើក្បាលឪពុករបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជួយឃាត់និងប្រញាប់ប្រញាល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។ ចំណែកជនសង្ស័យជាកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។

បច្ចប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុករួមទាំងវត្ថុតាងដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖