ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូឌុបក្មួយឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់និងស្ត្រីម្នាក់បានបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេ លាម៉ោង០៦និង១០នាទី យប់ថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ  ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ទាំង០២នាក់ ម្នាក់ឈ្មោះ សៀម យិង ភេទប្រុស អាយុ ៦០ ឆ្នាំ អ្នកបើកបរម៉ូតូនិងម្នាក់ទៀត ឈ្មោះហឿន ហេង ភេទស្រីអាយុ៤០ឆ្នាំ អ្នករួមដំណើរ ត្រូវជាក្មួយ ជនរងគ្រោះទាំង០២នាក់ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1.C 3218 ឌុបក្មួយស្រី ក្នុងទិសដៅ ពីជើងមកត្បូង កាត់ទ្រូងថ្នល់ជាតិលេខ៥ហើយបត់ឆ្វេងមកទិសខាងកើតវិញ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកឡិចសុីសGS300ពាក់ស្លាកលេខ ប. មានជយ័ 2E. 9000  បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុបានបុកម៉ូតូពេញបណ្តាលឱ្យស្លាប់អ្នកបើកម៉ូតូនិងអ្នករួមដំណើរនៅនឹងកន្លែង ចំណែកម៉ូតូខូចខាតធ្ងន់ ។ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
មន្ត្រីនគរបាលបន្តថា៖មូលហេតុ បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាល មកពីអ្នកបើកបរម៉ូតូឆ្លងកាត់ថ្នល់ហើយបត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន ចំណែករថយន្ដបើកបរក្នុងល្បឿនលឿន ។

បច្ចុប្បន្នវត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ  ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាវតាមនីតិវិធី ។  ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណា


ចែករំលែក៖