ព័ត៌មានទាន់ហេតុការណ៍៖

វិកលចរិកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ នៅវេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងត្រង់ចំណុចភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ
រវាងម៉ូតូ និងរ៉ឺម៉កបើកបរ ក្នុងទិសដៅផ្ទុយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរ៉ឺម៉កមួយគ្រឿងបើកបរដោយឈ្មោះ ចំរើនភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិត្រពាំងទន្លេ ឃុំអណ្ដូងខ្ពស់ ស្រុកបុរីជលសារខេត្តតាកែវ ជាមនុស្សវិកលចរិក ពេលបើកដល់ចំណុចកើតហេតុបានបុកនឹងម៉ូតូម៉ាកសេ១២៥ស៊េរី ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BK.8197 បើកបរដោយឈ្មោះ ឌី សាលីន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរខាងមន្ទីរពិសោធន៍
រស់នៅភូមិលីប ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ
បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវភ្លាមៗតាមផ្លូវជួយសង្គ្រោះបន្ទាប់ពីកើតហេតុ។
សមត្ថកិច្ចបានទៀតថាមូលហេតុ អ្នកបើកបរររ៉ឺម៉កវិកលចរិកទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង បច្ចុប្បន្នសម្ភារបង្កបានរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទ្រាំង៕

ដោយ៖ ស សម


ចែករំលែក៖