ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងស្វែងប្រមាញ់ រកជនសង្ស័យជាឃាតកបាញ់សម្លាប់ បុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានឲ្យដឹងថា, ពេលនេះកំពុងតាមប្រមាញ់ស៊ើបអង្កេត ស្រាវជ្រាវ និងស្វែងរក ជនសង្ស័យជាឃាតកបាញ់សម្លាប់បុរសជនជាតិចិនម្នាក់នៅ ក្នុងបន្ទប់ផ្ទះជួល នៅក្នុងបុរីBlue Sky ក្នុងភូមិ៥ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។

បើតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា លោកកំពុង បញ្ជាកម្លាំងបើកការស្រាវជ្រាវបន្តជុំវិញករណីនេះ។

យោងតាមការពិនិត្យសាកសព នៅចំណុចទីតាំងកើត ហេតុ ឃើញថាសាកសពជនរងគ្រោះគឺជាជនជាតិចិន មានឈ្មោះ JIKE MUNAI ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានឃាតកបាញ់សម្លាប់ ដោយមានស្នាមគ្រាប់កាំភ្លើងចូលលើឆ្អឹងក្បាលជង្គង់ គ្រាប់បៀមគ្រាប់១កន្លែង ស្នាមជើងខាងស្តាំ១កន្លែង បាញ់ត្រង់កន្លាក់ជង្គង់ញ្ជួយភ្លៅទៅផ្នែកខាងក្រោយ និង បាញ់ចំចំហៀងក្បាលជង្គង់ខាងក្នុង ធា្លយទៅគល់ភ្លៅខាង ក្រោយ១កន្លែងទៀត ខណៈសមត្ថកិច្ចរកឃើញសំបក គ្រាប់កាំភ្លើង៣គ្រាប់ នៅចំណុចកើតហេតុផងដែរ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា, បច្ចុប្បន្នខណៈសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បី រង់ចាំសាច់ញាតិមកទទួលយក៕

ដោយ ៖ សិលា


ចែករំលែក៖