ក្លិប Southampton បានចុះហត្ថលេខាលើអតីតអ្នកចាំទីរបស់ Manchester City និង Chelsea កីឡាករ Willy Caballero ក្នុងកិច្ចសន្យារហូតដល់ថ្ងៃទី៥ ខែមករា បន្ទាប់ពីរបួសរបស់កីឡាករ Alex McCarthy និង Fraser Forster ។ នេះបើយោងតាមការប្រកាសរបស់ក្លិប Premier League មួយនេះកាលពីថ្ងៃអង្គារ ទី៧ ខែធ្នូ ។
កីឡាករ Caballero គ្មានក្លិបលេងនោះទេ ចាប់តាំងពីចាកចេញពីក្រុមChelsea នៅចុងបញ្ចប់នៃរដូវកាលមុន ហើយបានចូលរួមជាមួយ Southampton ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ។ ក្លិបបានប្រកាសថាកីឡាករវ័យ៤០ឆ្នាំរូបនេះនឹងភ្ជាប់ទំនាក់ទំនងជាមួយក្រុមមុនការប្រកួតលីគនៅថ្ងៃសៅរ៍ទៅកាន់ក្លិប Arsenal ។
អ្នកចាំទីជម្រើសដំបូង McCarthy មានបញ្ហាសរសៃពួរអំឡុងពេលប្រកួតស្មើ ១-១ របស់ Southampton ជាមួយ Brighton កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលអ្នកចាំទីបម្រុង Forster បានខកខានការប្រកួតនោះដោយសារតែបញ្ហាសាច់ដុំ។
បច្ចុប្បន្នក្រុម Southampton ឈរនៅលេខរៀងទី១៦ក្នុងតារាង Premier League ដែលមាន១៦ពិន្ទុបន្ទាប់ពី១៥ប្រកួត។ ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នៅថ្ងៃទី១១ ខែធ្នូវេលាម៉ោង១០យប់ម៉ោងនៅកម្ពុជាដើម្បីប្រជែងយក៣ពិន្ទុក្នុងលីគកំពូលអង់គ្លេសសម្រាប់សប្តាហ៍ទី១៦នៅរដូវកាលនេះ ៕
ដោយ៖ (រូបភាព ៖ channelnewsasia.com)