ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសោកស្តាយណាស់!! ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់ក្នុងស្រះវត្តស្ទឹងមានជ័យ​

ចែករំលែក៖

    ភ្នំពេញ ៖​ ម្ដាយក្មេងប្រុសរងគ្រោះម្នាក់បានយំបោកខ្លួនគួរឲ្យអាសូរ​ បន្ទាប់ពីទទួលព័ត៌មានថា​កូនប្រុសរបស់គាត់បានលង់ទឹកស្លាប់នៅក្នុងស្រះវត្តស្ទឹងមានជ័យ​ កាលពីវេលាម៉ោង៥​និង២០នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែធ្នូ ឆ្នាំ២០២១​ ត្រង់ចំណុចស្រះទឹកក្នុងវត្តស្ទឹងមានជ័យ​នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

  សមត្ថកិច្ចឱ្យដឹងថា​ សពក្មេងប្រុសរងគ្រោះមានឈ្មោះ​ ផន​ ផលិន​ អាយុ១៥ឆ្នាំ​ មុខរបរជាសិស្ស ស្នាក់នៅភូមិថ្មី​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

  បេីតាមសម្ដីស្ត្រីម្នាក់ត្រូវជាសាច់ញាតិក្មេងប្រុសរងគ្រោះបានឱ្យដឹងថា​ មុនពេលមុនពេលកើតហេតុគាត់បានដើររកក្មួយគាត់នៅចំណុចមុខស្រះទឹកវត្តស្ទឹងមានជ័យដែរ​តែរកមិនឃើញ​ ដោយឃើញតែក្មេងប្រុសពីរនាក់កំពុងអង្គុយលេងលេីកាំជណ្ដេីរស្រះទឹកខាងលេី​ប៉ុណ្ណោះ​ ។ ខណៈគាត់ត្រឡប់ទៅវិញបានមួយសន្ទុះ​ ស្រាប់តែមានក្មេងប្រុសម្នាក់ដែលគាត់ឃើញអង្គុយនៅស្រះទឹក​ បានរត់មកប្រាប់គាត់ថាមានមនុស្សលង់ទឹកលិចបាត់ហើយ​ ភ្លាមៗក៏បានបង្កការផ្អើលដល់ព្រះសង្ឃគង់ក្នុងវត្តស្ទឹងមានជ័យ​ បានចុះទៅជួយរាវរកហេីយឃេីញជនរងគ្រោះក៏ស្រង់មកដាក់លើគោក​ តែអកុសក្មេងប្រុសរងគ្រោះខាងលេីបានស្លាប់បាត់ទៅហើយ។

    បេីតាមសម្ដីម្ដាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា​ កូនប្រុសរបស់គាត់នៅសិក្សាថ្នាក់ទី៥​ តែគាត់រពិសណាស់​ និងតែងតែដេីរលេងធ្វេីឲ្យគាត់ដេីររកជាច្រេីនដង​ ។ ខណៈនៅថ្ងៃកេីតហេតុស្រាប់តែមានគេមកប្រាប់ថា​ មានក្មេងប្រុសម្នាក់ជាកូនរបស់គាត់បានលង់ទឹកស្រះវត្តស្ទឹងមានជ័យស្លាប់បាត់ទៅហេីយ​ ដោយដំបូងគាត់មិនជឿទេ​ តែពេលគាត់មកដល់ទីតាំងកេីតហេតុទេីបដឹងថា​ កូនស្លាប់ពិតមែន​ ។  

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងបានយកខ្សែពទ្ធ័ជុំវិញទីតាំងកន្លែងកើតហេតុ​ ដេីម្បីឲ្យសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិឆ័យ​ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យយ៉ាងម៉ត់ចត់​ ទេីបបញ្ជាក់បានថា​ សពក្មេងប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន​ រួចក៏ធ្វេីឯកសារប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖