ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរបេក្ខជន បេក្ខនារី ជាប់ជ័យលាភីក្នុងកម្មវិធី “វង់តន្រ្ដីខ្មែរ” រដូវកាលទី២ ឆ្នាំ២០២១ នេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា បាន បញ្ជាក់ថា, បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ៦ខែ ដែលចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការដាក់ពិន្ទុពីគណៈកម្មការនៃកម្មវិធី ស្របតាមគន្លងថ្មីនៃបរិបទកូវីដ-១៩ កម្មវិធី “វង់តន្រ្ដីខ្មែរ” ដែលរៀបចំឡើងដោយ ស.ស.យ.ក. ខេត្តស្វាយរៀង បានរកឃើញម្ចាស់ជ័យលាភីទី១ ទី២ និងទី៣ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នេះ។

ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជាសូមកោតសសើរ និងថ្លែងអំណរគុណដល់ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានរៀបចំឲ្យមានកម្មវិធី “វង់តន្រ្ដីខ្មែរ” នេះឡើងដើម្បីចូលរួមលើកកម្ពស់ ការថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យកាន់តែច្រើន និងបានចូលរួមលើកស្ទួយតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឱ្យបេក្ខភាពចូលរួមប្រកួត រៀបចំខ្លួន ស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរក្នុងអំឡុងពេលប្រគំក្នុងការប្រកួត៕

ដោយ៖ សិលា


ចែករំលែក៖