ព័ត៌មានទាន់ហេតុការណ៍៖

ភ្នាក់ងារអនាម័យបំរើការងារនៅរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ សរុប​ ១៧គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ​២០២១នេះ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយភ្នាក់ងារអនាម័យខណ្ឌ និងសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៧គ្រួសារ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៏សូមអគុណ ដល់ភ្នាក់ងារអនាម័យខណ្ឌ-សង្កាត់​ ក្នុងការខិតខំប្រឹងប្រែង សហការ ជាមួយក្រុមហ៊ុន ស៊ិនទ្រី ប្រមូលសំរាមនៅក្នុងបរិវេណ សាលាខណ្ឌ និង តាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យយើង ដើម្បីកុំអោយមានការកកស្ទះសំរាម ទៅតាមកន្លែងស្តុក និងទុកដាក់សំរាម នានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។ 

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៏ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល សូមធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យយើង សំអាត និង ប្រមូល ទៅតាមទីកន្លែងដែលបងប្អូន ទុកដាក់សំរាម នេះផងដែរ ។ 

ក្នុងពិធីសំណេះសំណាលនេះដែរ លោកប្រធានអនុសាខាខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បាវ ស្មើ២៥គីឡូ , មី ១កេស , ទឹកត្រី ឬ ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ឱរ៉ាល់ ១កេស , ត្រី ខ កំប៉ុង ១យួរ , ទឹកក្រូច ១កេស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕

ដោយ៖ស តារា


ចែករំលែក៖