ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២ សម្រេច :

មាត្រា១.ត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារ ឆ្នាំ២០២២ តាមប្រតិទិន ខូចខាងក្រោម : 

-ថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក១ថ្ងៃ

-ថ្ងៃទី៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ

-ថ្ងៃទី៨ មីនា ទិវាអន្តរជាតិនារី សម្រាក១ថ្ងៃ

-ថ្ងៃទី១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក សម្រាក៣ថ្ងៃ

-ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក១ថ្ងៃ

-ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក១ថ្ងៃ 

-ថ្ងៃទី១៥ ឧសភា ពិធីបុណ្យពិសាខបូជា សម្រាក១ថ្ងៃ

-ថ្ងៃទី១៩ ឧសភា ព្រះពិធីច្រត់ព្រះនង្គ័ល សម្រាក១ថ្ងៃ

-ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក១ថ្ងៃ 

-ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក១ថ្ងៃ

-ថ្ងៃទី២៤-២៥-២៦ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក៣ថ្ងៃ 

-ថ្ងៃទី១៩ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ  ព្រះបរមរតនកោដ្ឋ សម្រាក១ថ្ងៃ

-ថ្ងៃទី២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី  ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាក១ថ្ងៃ 

-ថ្ងៃទី៧-៨-៩ វិច្ឆិកា ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ 

-ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ

មាត្រា២.ចំពោះ ក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្តរជាតិ ត្រូវរក្សាមន្ត្រីប្រចាំការជាអចិន្ត្រៃយ៍ សម្រាប់ ដោះស្រាយការងារ។

មាត្រា៣.បទប្បញ្ញត្តិ ទាំងឡាយណា ដែលមានខ្លឹមសារ ផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា៤.រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ ក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖