ព័ត៌មានទាន់ហេតុការណ៍៖

West Ham ចាប់អារម្មណ៍ខ្សែការពាររបស់ Liverpool កីឡាករ Nat Phillips ក្នុងការផ្ទេរអចិន្រ្តៃយ៍១០លានផោន

ចែករំលែក៖

ក្លិបញញួរធំ West Ham ចាប់អារម្មណ៍លើកីឡាករ Nat Phillips របស់ក្លិបហង្សក្រហម Liverpool ដែលអាចនឹងមានការព្រមព្រៀងសម្រាប់រដូវក្តៅនៃរដូវកាលនេះ ដើម្បីជំនួសខ្សែការពារ Angelo Ogbonna ដែលរងរបួស។ Phillips មានវ័យ២៤ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យទៅ ប៉ុន្តែមានតែនៅលើមូលដ្ឋានអចិន្រ្តៃយ៍នៅក្នុងកិច្ចព្រមព្រៀងដែលនឹងឈានដល់១០លានផោនទើបអាចទៅរួច។

ក្លិបញញួរធំ ស្ថិតក្រោមសម្ពាធ ខណៈដែលគោលដៅផ្សេងទៀតដូចជាកីឡាករ James Tarkowski របស់ Burnley មានតម្លៃថ្លៃពេក និងអស់លទ្ធភាពនៅខែក្រោយ។

Phillips ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ដំណោះស្រាយ​ជំនួស ប៉ុន្តែក្រុមLiverpool មិន​ចង់ឲ្យគាត់ចាក​ចេញ​ទេ ហើយប្រសិនបើគាត់ចាកចេញមែននោះគឺត្រូវការ​ខ្សែ​ការពារម្នាក់​មក​វិញ​នៅ​រដូវ​ក្ដៅនេះ។ Phillips បានបង្ហាញខ្លួន១៧ប្រកួតនៅ Premier League សម្រាប់ក្រុមរបស់លោក Jurgen Klopp កាលពីរដូវកាលមុន នៅពេលដែលក្រុមហង្សក្រហមឆ្លងកាត់វិបត្តិផ្នែកការពារ។

បញ្ហារបួសរបស់ Virgil van Dijk, Joe Gomez និង Joel Matip បានធ្វើឱ្យក្រុម Liverpool មានការខ្វះខាតយ៉ាងខ្លាំងនៅកណ្តាលតំបន់ការពារ។ប៉ុន្តែ Phillips បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ជាញឹកញាប់ពេល​លេង​ជាមួយ​ខ្សែការពារ Fabinho ឬ Jordan Henderson។

ចាប់តាំងពីការត្រឡប់មកវិញនៃជម្រើសដំបូងរបស់ក្លិបមក Phillips បានបង្ហាញខ្លួនត្រឹមតែ២លើកប៉ុណ្ណោះក្នុងរដូវកាលនេះ ពោលគឺមួយនៅក្នុងពានរង្វាន់ League Cup និងកាលពីដើមសប្តាហ៍នេះទល់នឹង AC Milan ក្នុងក្របខ័ណ្ឌ Champions League ។

បច្ចុប្បន្នក្រុមរបស់លោក Klopp បានរបូតគ្រាប់បាល់ត្រឹមតែ១២គ្រាប់ប៉ុណ្ណោះក្នុង១៦ប្រកួតនៅ Premier League នៅរដូវកាលនេះ ដែលធ្វើឲ្យក្រុម Liverpool ឈរចំណាត់ថ្នាក់លេខ២ មាន៣៧ពិន្ទុ។ ចំណែកក្រុមញញួរធំ West Ham កំពុងឈរចំណាត់ថ្នាក់លេខ៤ មាន២៨ពិន្ទុ ក្នុង១៦ប្រកួតនៅលីគកំពូលអង់គ្លេសក្រោយពីប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Burnley កាលពីថ្ងៃអាទិត្យ ៕

ដោយ៖ ភារៈ(រូបភាព ៖ The sun)


ចែករំលែក៖