ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវជាតិលេខ២ មុខសាលា ACE សង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមការណែនាំរបស់លោក​ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង ៧យប់ថ្ងៃ​ អង្គារទី ១៤ ខែ​ធ្នូ ឆ្នាំ​២០២១​ លោក បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ២ មុខសាលា ACE សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

លោក​ ឌី​ រ័ត្ន​ខេមរុណ​ បានបន្តថា​ ក្នុងប្រតិបត្តិការនោះ​មានកម្លាំងចូលរួមសរុប​​ ៤៥នាក់​ ក្នុងនោះ​អធិការនគរបាលខណ្ឌចំនួន​២៧នាក់,​ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ ,កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ០៨នាក់។

ជាលទ្ធផលក្នុងការត្រួតពិនិត្យដូចជា៖

  បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៧៦ គ្រឿង​​ ។ 

– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៤៧ គ្រឿង​ ​​ ។  

– រថយន្ត​ឆ្លងកាត់ចំនួន ២៩ គ្រឿង   

– ម៉ូតូគ្មានស្លាកលេខត្រូវអប់រំ​ គ្មាន ។ 

– អាវុធជាតិផ្ទុះឆ្លងកាត់ គ្មាន។ 

– សារធាតុញៀនឆ្លងកាត់​ គ្មាន។  

គួរបញ្ជាក់ដែរថា ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០យប់នាថ្ងៃខែឆ្នាំដដែល៕

ដោយ៖ស តារា


ចែករំលែក៖