ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាបូប

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចកាបូបលុយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ នៅក្នុងភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះជួន រ៉ាត់ (ហៅឆ្នាំង) ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជា

មុខសញ្ញាប្រើប្រាស់សារធាតុញៀន មានទីលំនៅភូមិព្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះឈ្មោះលឹមសុគន្ធ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថានៅក្នុងកាបូបលុយនោះមានប្រាក់រៀល ២៥០.០០០ រៀល, ទូរស័ព្ទដៃ៤គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹក, បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរសន្លឹក, ខ្សែកផ្លាទីន១ខ្សែទម្ងន់២ជី។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖