ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងដែនខុសច្បាប់កើនឡើងខ្ពស់នៅក្នុងតំបន់អឺរ៉ុប

ចែករំលែក៖

គិតត្រឹមបំណាច់ខែវិច្ឆិកាឆ្នាំ២០២១ សហគមន៍អឺរ៉ុបចាប់បានអ្នកឆ្លងដែនខុសច្បាប់ចូលក្នុងតំបន់នេះមានដល់ទៅ១៨៤ពាន់នាក់ ។
នៅថ្ងៃទី១៥ខែធ្នូ ស្ថាប័នការពារព្រំដែនអឺរ៉ុប Frontex បានប្រកាសថា ក្នុងខែវិច្ឆិកាកន្លងមកចាប់បានជនឆ្លងដែនខុសច្បាប់ចំនួន២២.៤៥០នាក់ ដែលភាគច្រើនធ្វើដំណើរតាមទូកចូលមកអឺរ៉ុប។ នេះជាតួលេខនៃការឆ្លងដែនខុសច្បាប់ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥មក។
គិតពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២១ មានជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងដែនចូលអឺរ៉ុបត្រូវបានកម្លាំងការពារព្រំដែនចាប់ខ្លួនមានរហូតដល់ទៅជាង១៨៤ពាន់នាក់។
ផ្លូវដែលក្រុមជនភៀសខ្លួនចូលមកតំបន់អឺរ៉ុបមានច្រកផ្លូវភាគខាងលិច Balkan គឺមានអ្នកឆ្លងដែនខុសច្បាប់ជិត៨ពាន់នាក់។ នៅច្រកផ្លូវអាហ្វ្រិកខាងលិច មានអ្នកឆ្លងដែនខុសច្បាប់ជាង២ម៉ឺននាក់ និងជាង១សែននាក់ទៀតមកតាមដែនសមុទ្រមេឌីទែរ៉ាណេចូលមកកាន់អឺរ៉ុប៕ ដោយ៖ធីរីណា

រូបថត៖AFP/TTXVN


ចែករំលែក៖