ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់តុលាការ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បើកការស៊ើបសួរ លើសុំណុំរឿង របស់បុរសម្នាក់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំភ្លើងខ្លី) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងបន្ទប់ជួលលេខ៤c ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ អាវុធជាតិផ្ទុះ ប្រភេទ (អាវុធខ្លី១ដើម ម៉ាកP08 បង់១គ្មានគ្រាប់) ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។

ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី១ដើមម៉ាកP08បង់១គ្មានគ្រាប់លេខ៥១៩២ , ដំបងដែក១ដើមប្រវែង០.5m , ទូរស័ព្ទ១គ្រឿងម៉ាកOPPOពណ៌ខៀវ , កាបូបស្ពាយ១ពណ៌កាហ្វេ និង ម៉ូតូ១គ្រឿងម៉ាកនិចពណ៌ផ្កាឈូកពាក់ស្លាលេខ2GK-7960។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើពេលកំលាំងសមត្ថកិច្ចយើងកំពុងល្បាតក៏បានជួបជនសង្ស័យខាងលើក៏បម្រុងហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យក៏ជននោះបានជិះម៉ូតូគេចរត់បន្ទាប់មកកំលាំងយើងក៏ដេញតាមពីក្រោយរួចក៏ឃាត់ខ្លួនបាននៅចំណុចម្តុំវត្តទួលក្រុម១៣ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវដោយមានការសង្ស័យលើជននោះនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងសម ឬទ្ធីវាសនា បានទៅត្រួតពិនិត្យបន្ទប់ជួលក៏រកឃើញអាវុធខ្លីនិងវត្ថុតាងខាងលើ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖