ព័ត៌មានទាន់ហេតុការណ៍៖

ហុីយ៉ាន់ដាយបុកហុីយ៉ាន់ដាយចតចោលពីក្រោយស្លាប់ក្មេងស្រីម្នាក់ពេលបញ្ចូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្មេងស្រីម្នាក់បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខណៈរួមដំណើរក្នុងរថយន្តជាមួយឪពុកជួបឧបទ្ទវហេតុបើករថយន្តបុកនឹងរថយន្តមួយគ្រឿងទៀតដែលចតចោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុំ វិទូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅនឹងភូមិភូមិកើតហេតុខាងលើ ដោយរួមដំណើរជាមួយកូនស្រីឈ្មោះ ផល សុម៉ាវត្តី អាយុ៤ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

សមត្ថកិច្ចបានបន្តទៀតថាជនបង្កខាងលើបានបើកបរនៅក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុកនិងរថយន្តមួយគ្រឿងទៀតដែលឈប់ចតម៉ាកហុីយ៉ាន់ដាយ ពណ៌ត្រេអុី គ្មានស្លាកលេខ បើកបរដោយឈ្មោះគាម សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តរស់នៅភូមិសៃវ៉ា ភូមិព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖