ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ ល្បីឈ្មោះយូរហើយ ករណីរំលោភដីរដ្ឋ ដីអង្គភាព រំលោភយកថ្មភ្នំ ប៉ុន្តែបុគ្គលនេះ មិនដឹងជាមានខ្សែទុយោប៉ុណ្ណាទេ ការស្រាវជ្រាវ ស៊ើបអង្កេត តែងបាត់ឈឹង ស្ងាត់រហូត ? ដល់ម៉ោងនេះ មិនធម្មតាទេ ក្រុមការងារការចុះទប់ស្កាត់ បង្ក្រាបសកម្មភាពចូលរុករានទន្រ្ទានឈូស ឆាយកាន់កាប់ អាស្រ័យផលនៅលើទីតាំង ដីតំបន់3 ទន្លេសាប របស់អន្តរក្រសួងបានរកឃើញថា, លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ បានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ឯណោះ ចាំមើលស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអន្តរក្រសួងមានវិធានការបែបណា ?
សូមបញ្ជាក់ថា, ក្នុងរបាយការណ៍ ស្តីពី ការចុះទប់ស្កាត់ បង្ក្រាបសកម្មភាពចូលរុករានទន្រ្ទានឈូស ឆាយកាន់កាប់ អាស្រ័យផលនៅលើទីតាំង ដីតំបន់3 ទន្លេសាប ក្នុងភូមិសាស្ត្រឃុំប្រាសាទ គឺមានប្រជាពលរដ្ឋ បានប្រគល់ដីជូនរដ្ឋវិញបានចំនួន 55 គ្រួសារ ដែលមានផ្ទៃដី 461, 50 ហិកតា និងក្រុមកងកម្លាំង អាវុធហត្ថខេត្ត បានចុះស្រង់ ទិន្នន័យដីតំបន់3 បានចំនួន7 នាក់ ក្នុងនោះរួមមាន ៖
ទី1 /- ឈ្មោះ យិន ភួយ(X = 320686 Y= 1487452 មានចំនួន 23 ហិកតា)
ទី2/- ឈ្មោះ ភឹត្ត (X= 320682 Y= 1487408 578 18 U)
ទី3/- លោក តុង ហាន់ (X= 320640 Y=1487331 )មាន ចំនួន30 ហិកតា
ទី4 /- ឈ្មោះ តារ៉ូ (X=320373 Y= 1486752) មានចំនួន 30 ហិកតា
ទី5/- លោក ភ្លន់ តារា (X= 318736 Y= 1484634) មានចំនួន 600 ហិកតា
ទី6/-ឈ្មោះ ខា (X= 318966 Y= 1485092= 106 un)
ទី7 /-ឈ្មោះ តាលៀង (X= 317021 Y= 1484232 =មានចំនួន 32 ហិកតា។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ទោះជាត្រូវបានប្រគល់អោយរដ្ឋវិញក៏ដោយ ក៏តុលាការដំណើរការនីតិវិធីផងដែរ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារជាសំឡេង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃលិចទឹក តំបន់ទន្លេសាប ដែលរដ្ឋបានកំណត់ ជា តំបន់១ តំបន់២ និងតំបន់៣ ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ។ សម្តេចបាន សង្កត់ធ្ងន់ ទៅលើខេត្តកំពង់ឆ្នាំង ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសទ្ធិ។ អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលបានប្រព្រឹត្ត អំពើខុសទៅនឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាងបញ្ជូនទៅតុលាការ។ សម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ ។ សម្តេចប្រកាសដល់មន្រ្តី ខិលខូចពាក់ព័ន្ធករណីខាងលើ បើចង់ឱ្យមានការបន្ទ បន្ថយទោស ត្រូវចេញមុខសារភាពដោយខ្លួនឯង ជាបន្ទាន់ ប៉ុន្តែមិនមានន័យថា រួចផុតទាំងស្រុងនោះ ទេ អស់លោកនៅតែជាប់ពិរុទ្ធភាពដដែល ។ សម្រាប់ មន្ត្រីដែល មិនចូលសារភាព ត្រូវចាប់ខ្លួនកាត់ទោស តាមច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវ ត្រួតពិនិត្យស្រាវជ្រាវទ្រព្យសម្បត្តិពួកគេទៀត ទើប សាកសម ។ ដូច្នេះគេមានជំនឿថា, បើលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា រំលោភយកដីព្រៃលិចទឹកបឹងងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ត្រូវបានក្រុមការងាររកឃើញ ទោះប្រគល់អោយរដ្ឋវិញ ក៏នៅតែមានពិរុទ្ធភាពនៃបទល្មើសដដែល។
សូមបញ្ជាក់ថា, ជនសង្ស័យប្រព្រឹត្តអំពើពុករលួយ រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប រាប់រយហិកតា ,
ទីបំផុតអង្គភាព ACU ចេញប្រកាសផ្លូវការ៖ សម្រេចឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី ។
ប្រភពគួរអោយទុកចិត្តបានបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ប៉ុន្តែបានប្រគល់រដ្ឋវិញប្រមាណ១០០ហិកតាប៉ុណ្ណោះ មានចេតនារក្សាទុករាប់រយហិកតាទៀត។ បញ្ហានេះក្រុមការងារកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្ត រហូតដល់លោក ភ្លន់ តារា ហៅអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋមួយចំនួនកុំអោយនិយាយថាពាក់ព័ន្ធក្នុងការជួលដីរបស់ខ្លួន ។ លោក ភ្លន់ តារា ដែលរំលោភយកដីព្រៃលិចទឹកបឹងងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា នោះ សូម្បីតែការស្រាវជ្រាវរកឃើញក៏ដោយ ក៏គាត់ មានចរិកកិបកេងដីរបស់រដ្ឋទុក គ្មានញញើយនឹងច្បាប់សូម្បីបន្តិច។
ករណីនេះក្រុមមន្ត្រីការងារអាជ្ញាធរបឹងទន្លេសាប មិនអាចធ្វើការបកស្រាយរឿងនេះបានទេ ខណៈពួកគាត់មានតួនាទី ចាំតែធ្វើការវាស់វែង និងកំណត់ព្រំចំពោះដីព្រៃលិចទឹករបស់រដ្ឋនៅជុំវិញបឹងទន្លេសាបប៉ុណ្ណោះ ។
សង្ឃឹមថាអង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះ ថាតើលោក ភ្លន់ តារា ថ្លើមធំយ៉ាងនេះមែន ឬមួយយ៉ាងណា ?
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” មិនអាចទាក់ទងសុំការបំភ្លឺបានទេ តាមទូរស័ព្ទ លោកសូមទោសខណៈជាប់ប្រជុំការងារ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ដែលល្បី រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ក៏មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយគ្មានលេខទូរស័ព្ទ ៕
ដោយ៖ សុខ ខេមរា