ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង វុទ្ធី ប្រធាន​ក្រុមការងារចុះជួយឃុំអារក្សត្នោត​ នាំយកថវិកាលោក ហ៊ុន ណេង និងភេសជ្ជះ ជូនដល់ក្រុមកីឡាករបាល់ទាត់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោក ហេង វុទ្ធី ប្រធាន​ក្រុមការងារចុះជួយឃុំអារក្សត្នោត​ រួមជាមួយនិងសហការី ចុះដល់ភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ នៅព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១​ ដើម្បីនាំយកនូវថវិការបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ចាម និងភេសជ្ជះ ជូនដល់ក្រុមកីឡាករបាល់ទាត់ ដែលទទួលចំណាត់ថ្នាក់លេខ១ ការប្រកួតពានរង្វាន់កីឡាករវ័យចំណាស់ ដេីម្បី​អបអរសាទរ ថ្ងៃ៧មករា ឆ្នាំ២០២២ នាពេលខាងមុខ ។

អំណោយ​យកទៅផ្តល់ជូនរួមមាន៖​ ថវិកា​ចំនួន១,៥០០,០០០រៀល(សម្រាប់ពានរង្វាន់លេខ១​  ភេសជ្ជះខារ៉ាបាវ ចំនួន​១០កេស  ទឹកបរិសុទ្ធវីតាល់ ចំនួន១៥កេះស ។ សរុបថវិកាចំណាយអស់ ចំនួន២,១៤០,​០០០រៀល ។ 

បន្ទាប់ពី​ប្រគល់អំណោយរួចរាល់​ លោក​ហេង វុទ្ធី បានជួប​សំណេះសំណាល​ជា​ មួយ​សមាជិក​គ្រួសារ​បក្ស​ប្រជាជន​កម្ពុជា​ ដោយមាន​ប្រសាសន៍​ថា​ ក្នុងអាណត្តិ ៥ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ។

 លោកបានសង្កត់ធ្ងន់ថា ក្នុងឃុំអារក្សត្នោ​ត ស្រុកស្ទឹងត្រង់​មានការអភិវឌ្ឍច្រើនណាស់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវ និងការគិតគូរដោះស្រាយទុក្ខលំបាកជាក់ស្តែងជូនប្រជាពលរដ្ឋ ។ ទាំងអស់នេះ គឺជាមោទនភាពបំផុតរបស់ក្រុមការងារដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយក្រុមការងារដែលចុះជួយមូលដ្ឋានក៏មានបំណងចង់ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ ភាពសម្បូរ៍សប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។​ ដូច្នេះ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យរីកចម្រើនថែមទៀត សូមសមាជិកបក្សទាំងអស់នាំគ្នាទៅបោះឆ្នោតនាពេលខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខាន។ 

លោក​ ​ហេង វុទ្ធី បាន​បញ្ជាក់​ប្រាប់​ថា​ បើបងប្អូនពលរដ្ឋជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព​ និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖