ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយខកខានដោយសារកូវីដ១៩មួយរយៈពេលកន្លងមក ថ្ងៃនេះសម្តេចតេជោ ហ៊ុនសែន អញ្ជើញវាយកូនគោលដើម្បីសុខភាព !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រោយខកខានដោយសារកូវីដ១៩មួយរយៈពេលកន្លងមក ថ្ងៃនេះសម្តេចតេជោ ហ៊ុនសែន អញ្ជើញវាយកូនគោលដើម្បីសុខភាព !

សម្តេចតេជោ បានមានប្រសាសន៍ថា, ថ្ងៃនេះវាយកូនគោលជាលើកដំបូងក្រោយខកខានដោយសារកូវីដ១៩មួយរយៈពេលកន្លងមក។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី
សុខសេចក្តីចម្រើនក្រោយបើកប្រទេស
ឡើងវិញបន្ទាប់ពីកូវីដបានធូរស្រាល។
សូមបញ្ជាក់ថា, នៅថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ៕

ដោយ៖ សិលា


ចែករំលែក៖