កីឡាករអន្តរជាតិន័រវេសវ័យ២១ឆ្នាំ Erling Haaland គឺជាខ្សែប្រយុទ្ធមួយរូបដែលចង់បានបំផុតរបស់ក្លិបបាល់ទាត់នៅអឺរ៉ុបដែលមានក្លិបល្បីៗកំពុងសម្លឹងមើលដើម្បីចុះហត្ថលេខាយករូបគាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន the sun កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្លិប Manchester United ត្រូវបានគេមើលឃើញថា គាត់ជាអ្នកស្នងមរតករបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ Old Trafford ខណៈដែលក្លិបធំៗ Manchester City, Real Madrid, Barcelona និង Bayern Munich ក៏ចាប់អារម្មណ៍ផងដែរ។
កីឡាករសញ្ជាតិន័រវេសរូបនេះបានលើកដៃគ្រវីដៃទៅកាន់អ្នកគាំទ្របន្ទាប់ពីការទទួលជ័យជម្នះ ៣ទល់០ របស់ក្រុម Dortmund លើក្រុម Furth កាលពីថ្ងៃពុធសប្តាហ៍មុន ដែលជាការប្រកួតក្នុងផ្ទះចុងក្រោយប្រចាំឆ្នាំរបស់ពួកគេ។
អ្នកយកព័ត៌មាននៅប្រទេសអាឡឺម៉ង់បានលើកយកកាយវិការ ហើយបានសួរទៅកាន់មន្ត្រីក្លិប Dortmund បន្ទាប់ពីក្រុមនេះចាញ់ក្រុម HerthaBerlin ក្នុងលទ្ធផល ៣ទល់២ កាលពីថ្ងៃសៅរ៍។
លោក នាយកផ្នែកកីឡាក្លិប Dortmund បាននិយាយថា “ខ្ញុំបានឃើញរូបភាពបន្ទាប់មក វាមើលទៅចម្លែកបន្តិច ប៉ុន្តែខ្ញុំមិនគិតថាវាជាសកម្មភាពដោយចេតនាទេ។ ខ្ញុំបាននិយាយទៅកាន់គាត់ម្តងទៀតដោយខ្លីៗ ហើយនោះមិនមែនជាបញ្ហានៅក្នុងក្រុមនោះទេ។
ជាមួយគ្នានេះដែរ ប្រធានក្លិប Dortmund លោក Hans-Joachim Watzke បាននិយាយថា “អ្វីដែលខ្ញុំដឹងគឺ Real Madrid ចាប់អារម្មណ៍គាត់ខ្លាំងណាស់។ ខ្ញុំអាចដាក់ឈ្មោះ២៥នាក់ទៀតឥឡូវនេះ ប៉ុន្តែជាមួយ Real Madrid ខ្ញុំដឹងច្បាស់។ ខ្ញុំគិតថាគាត់នឹងសមជាងនៅអេស្ប៉ាញ បាល់ទាត់ប្រភេទផ្សេងគឺលេងនៅប្រទេសអង់គ្លេស។ ខ្ញុំមិនសង្ស័យថាគាត់នឹងនៅជាមួយយើង”។
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេពិពណ៌នាថា ជា “អ្នកដេញថ្លៃដ៏ឈានមុខគេតែមួយគត់” ប៉ុន្តែត្រូវបានគេមើលឃើញថា ខ្សែប្រយុទ្ធ Haaland នឹងមានភាគរយខ្ពស់ក្នុងការទៅទឹកដីអង់គ្លេស តែក៏ត្រូវធានាកៅអីក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើសិនគាត់ចង់ផ្លាស់ទៅទីនោះ។
អតីតកីឡាករវ័យក្មេងរបស់ក្លិប RB Salzburg រូបនេះរកបាន១៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៥លើកឲ្យក្រុម Dortmund មកទល់ពេលនេះ។ បច្ចុប្បន្នក្រុម Dortmund កំពុងស្ថិតនៅលេខ២ក្នុងតារាងលីគកំពូលអាល្លឺម៉ង់ Bundesliga ដោយមាន៣៤ពិន្ទុ ចាញ់ក្រុមកំពូលតារាង Bayern Munich រហូតដល់៩ពិន្ទុឯណោះ ក្នុង១៧ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ the sun)