ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចរោងកម្មករស្នាក់នៅបុរីប៉េងហួតបឹងស្នោរ សិ្ថតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលដល់កម្មករដែលស្នាក់នៅ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។
ម្ចាស់ទីតាំងឈ្មោះ សួង ចាន់ដិន អាយុ ៣៤ ឆ្នាំមុខរបរ អ្នកគ្រប់គ្រងរោងស្នាក់នៅរបស់កម្មករបុរីប៉េងហួត ។
សមត្ថកិច្ចជំនាញបានបញ្ចាក់ថា មូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគិ្គសនី ។ ដោយប្រភេទសំណង់: រោងកម្មករឈេីប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ ហេីយខូចខាតសម្ភារ ៖ ឆេះរោងកម្មករស្នាក់នៅអស់ចំនួន៤៤បន្ទប់ នឹងសម្ភារៈប្រេីប្រាស់ និងខោអាវរបស់កម្មករ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ក្នុងហេតុគ្រោះអគ្គិភ័យនេះ មិនមានមនុស្សស្លាប់ ឬរងរបួសនោះទេ ។ ដោយកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានសហការគ្នាប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំង១៥គ្រឿង ហេីយពន្លត់ចប់នៅម៉ោង ១៤ និង១៥នាទីថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ ភារ៉ា ដង្កោ