ព័ត៌មានទាន់ហេតុការណ៍៖

បារាំងរឹតបន្តឹងស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបញ្ចៀសការបិទទ្វារប្រទេស

ចែករំលែក៖

បារាំងកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ជាទ្រង់ទ្រាយធំបង្កក្តីបារម្ភយាងខ្លាំងពីការបិទទ្វារប្រទេសជាថ្មី ។ ទាំងនោះហើយបានជាបារាំងស្នើដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ចំពោះច្បាប់ថ្មីពលរដ្ឋដែលទៅទីសាធារណៈគឺត្រូវតែមានកាតចាក់វ៉ាក់សាំង ។ ប្រសិនបើករណីឆ្លងកូវីដ-១៩មិនថយចុះនោះ ទេគឺអាចនឹងបិទប្រទេសជាថ្មី។
នាយករដ្ឋមន្ត្រីបារំាងលោក Jean Castex បានចំណាយពេលពេញមួយថ្ងៃនៅថ្ងៃទី២១ខែធ្នូ ដើម្បីពិភាក្សាជាមួយបណ្តាអភិបាលខេត្ត-ក្រុង ក្រុមតំណាងរាស្ត្រ ដើម្បីអនុវត្តច្បាប់តឹងតែងស្តីពីការត្រួតពិនិត្យការចាក់វ៉ាក់សាំង ក៏ដូចជាការគ្រប់គ្រងពលរដ្ឋនៅទីសាធារណៈ។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង ចំនួនពលរដ្ឋដែលធ្លាក់ខ្លួនឈឺធ្ងន់ចូលព្យាបាលក្នុងមន្ទីរពេទ្យបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានពលរដ្ឋជាង១៦ពាន់នាក់បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ ករណីឆ្លងកូវីដ-១៩នៅបារាំងនាពេលនេះគឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩ មក។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ស្ទើរតែទាំងអស់បានឆ្លងវីរុសដែលតា ក្នុងនោះមាន១/៣ស្ថិតនៅក្នុងទីក្រុងប៉ារីសបានឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។
លោក Gabriel Attal បានបញ្ជាក់ថា រដ្ឋាភិបាលបារាំងចង់ឱ្យពលរដ្ឋទាំងអស់ត្រូវតែមានកាតចាក់វ៉ាក់សាំងពេលទៅកាន់ទីតាំងសាធារណៈដូចជា ភោជនីយដ្ឋាន ហាងកាហ្វេជាដើម ។ ច្បាប់ស្តីពីការត្រួតពិនិត្យកាតនឹងត្រូវអនុម័តនៅថ្ងៃទី១៥ខែមករាឆ្នាំ២០២២។
ជាមួយគ្នានេះដែរ បារាំងបានបង្កើនការចាក់វ៉ាក់សាំងដូសជំរុញដល់កុមារមានអាយុចាប់ពី៥ដល់១១ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី២២ខែធ្នូ ។ នៅពេលនេះមានពលរដ្ឋបារាំង ៨៩% មានអាយុចាប់ពី១២ឆ្នាំបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស និងពលរដ្ឋប្រមាណ៤០%បានចាក់ដូសជំរុញ ៕ ដោយ៖ធីរីណា

រូបថត៖tienphong.vn.


ចែករំលែក៖