ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ទម្លាយអាថ៌កំបាំងសំបុត្រលោកហ៊ុន ម៉ាណែត​ ផ្ញើជាសម្ងាត់​

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទម្លាយអាថ៌កំបាំងមួយដែលលោកហ៊ុនម៉ាណែតផ្ញើជូនកាលឆ្នាំ ១៩៩៤។នៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចបានបញ្ជាក់ថា សំបុត្រសម្ងាត់ឆ្នាំ១៩៩៤កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែលពេលនោះកំពុងសិក្សានៅសកលវិទ្យាល័យមួយនាទីក្រុងញីវយ៉កសហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនិងការប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱយបាន។

លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជា សម្ងាត់ទៀតទេព្រោះវាបានកន្លងហួសជិត២៨ ឆ្នាំមកហើយ។ ជាមួយនេះម៉ាណែតក៍មានចំណេះដឹងខាង សេដ្ឋកិច្ចនយោបាយនិងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។

អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូន

ទៅធ្វើការងារនៅប្រទេសកុងហ្រ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រ័ជាន់ខ្ពស់នៅសកលវិទ្យាល័យញូវយ៉ក។

ម៉ាណែតនៅប្រទេសបារាំងដោយធ្លាប់សុីឈ្នួលបេះផ្លែប៉ោមឱយគ្រួសារនេះដើម្បីរៀនភាសារបារាំង។នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕

ដោយ៖ សូរិយា


ចែករំលែក៖