ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត នៅថ្ងៃអង្គារ ១៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះល្បាតតាមគោលដៅសំខាន់ៗ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ជូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
គួរជម្រាបថា ជារៀងរាល់រាត្រី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា កន្លងមកនេះរាល់បទល្មើស លួច ឆក់ ប្លន់ នឹងបទល្មេីសផ្សេងៗទៀតនកម្លាំងជំនាញខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក ជួន ណារិន្ទ តែងតែធ្វើការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ស តារា