ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យប្រទានសារថ្លែងអំណរគុណ ជូន សម្តេចក្រឡាហោម ស ខេង

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យប្រទានសារថ្លែងអំណរគុណ ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៊ ។ 

សារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្ដេចក្រឡាហោម ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់

ខ្ញុំបានទទួលរួចហើយនូវលិខិតចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ របស់ សម្តេចក្រឡាហោម ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ថ្វាយសព្ទសាធុការពរជ័យចំពោះខ្ញុំ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ។

ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការ នៅក្នុងទិវាដ៏នក្ខត្តឫក្សចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ខាងមុខនេះ សូម សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ ព្រមទាំងមន្ត្រី ពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្ដេចក្រឡាហោម ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖