ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីទែនដឹកហ្គាសបើកបុកក្បាល​ថ្មពុះចែកទ្រូងផ្លូវធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ តែសំណាងដែរមិនមានមនុស្សរងគ្រោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងបានបើកបុកក្បាល​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់រំលងអធ្រាត្រ តែសំណាងដែរដែលមិនមានមនុស្សគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣២នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ១​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៤និង១២៥ ស្ថិតក្នុងភូមិរូបគោ​ សង្កាត់ព្រៃឆ្លាក់​ ក្រុងស្វាយរៀង ។

យោងតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្ដម៉ាក DAEWOO ពណ៌ក្រហមលាយស​ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៥១២៣ ដោយធ្វើដំណើរ​ពីកេីតទៅលិច លើផ្លូវជាតិលេខ១​ខណ:នោះមិនដឹងជាយ៉ាងម៉េចស្រាប់តែរថយន្តរេចង្កូតទៅបុកក្បាល​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់រំលងអធ្រាត្រ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។

ចំពោះសម្ភារដែលខូចខាតរួមមាន ៖ ក្បាល​ថ្មពុះចែកទ្រូងផ្លូវចំនួន០៤កង់, ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន០១,បង្គោលភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន០១,ភ្លើងសញ្ញាចរាចរណ៍ចំនួន០១។

ក្រោយកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។ចំណែកធ្វើដំណើរសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖